Amazon

Featured Articles
All Stories

Sunday, June 18, 2017

រឿងទុំទាវ

រឿងទុំទាវ

            រឿងទុំទាវគឺជាស្នាដៃអក្សរសិល្ប៍ទំនើបបែបប្រលោមលោកបុរាណស្ថិតនៅក្នុងចលនាអក្សរសិល្ប៍

ខេមរនិយម​​  ហើយទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា ។ រឿងទុំទាវកវីយើងបានរចនាជាអត្ថបទពាក្យកាព្យបទពាក្យប្រាំពីរមានកម្រាស់ ១១៨ ទំព័រហើយជាស្នាដៃរបស់ព្រះបុទមត្ថេរសោម(ភិក្ខុ សោម)។

            ព្រះបុទមត្ថេរសោមកើតនៅឆ្នាំ​ ១៨៥២ នៅភូមិកព្រៅ ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង ។ លោកមានឪពុកឈ្នោះ ងួន ម្តាយឈ្មោះ យិន ។ ពេលដែលលោកមានអាយុ ១៥ ឆ្នាំឪពុកម្តាយ​លោកបានយកលោកឲ្យទៅបួសរៀននៅវត្តវិហារធំ ។ បួសបានពីរព្រះវស្សាលោកក៏បានសឹក​មក​វិញដើម្បីជួយធ្វើស្រែចម្ការឪពុកម្តាយ រហូតដល់លោកអាយុ ២១​ឆ្នាំ ចូលបួសជាភិក្ខុដែល​មាន​គោរងារ​ បុទមត្ថេរ មិនតែប៉ុណ្ណោះ លោកបានមកបំពែញវិជ្ជានៅទីក្រុង​ភ្នំពេញរហូតចប់​បរិញ្ញាប័ត្រ​ផ្នែកសាសនាហើយលោកក៏បានវិល​ត្រឡប់​ទៅធ្វើជាចៅអធិការ​​វត្តវិហារធំវិញ ។ ភិក្ខុសោម គឺជាមនុស្ស​ម្នាក់ដែលមាន​ចំនេះ​ដឹង​ជ្រៅជ្រះចេះភាសាបាលីយ៉ាងស្ទាត់ជំនាញ​ហើយនិង​ភាសា​បរទេស ។ ក្នុងតួនាទីជាចៅអធិការវត្តភិក្ខុសោមបានអប់រំសិក្សា និស្សិត ប្រជាជន ឲ្យរស់នៅ​តាម​សម្នាជីវោ​ ។ លោកតែងតែអប់រំបន្ទន់ចិត្តសាមណេរឲ្យមានប្រតិបត្តិតែនឺងធម៍ រហូតសុគតនៅឆ្នាំ ១៩៣២​ ក្នុងព្រះជន្នាយុ ៨០ ព្រះវស្សា ។                     ភិក្ខុសោមមានស្នាដៃនិពន្ធតែពីររឿងនេះទេហើយសុទ្ធតែជារឿងប្រលោមលោកដូចជា

-        រឿងផ្ការាំទឹករាំ និពន្ធក្នុងឆ្នាំ ១៩១១

-        រឿងទុំទាវ និពន្ធក្នុងឆ្នាំ ១៩១៥

            បើគិតតាមការរៀបរាប់របស់ភិក្ខុសោម​ បានឲ្យយើងដឹងថា ដំណើររឿងទុំទាវបានប្រព្រឹត្តទៅនៅក្នុងសម័យកាលលង្វែកក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃ

កំឡុងឆ្នាំ ១៥៩១ - ១៥៩៦ ។ ប៉ុន្តែបើយើងនិយាយពីសង្គមបរិយាកាសក្នុងការតែងនិពន្ធវិញគឺស្ថិតនៅសម័យអាណានិគមន៍

បារាំង។

នៅក្នុងសម័យកាលនោះ សៀមបាន​វាយបែកបន្ទាយលង្វែកនៅឆ្នាំ ១៥៩៣ ព្រមទាំងបាន​ប្រមូល​​​​​​​​​​​​ឯកសារជាច្រើនរបស់ខ្មែរយើងទៅប្រទេសវាថែមទៀតផង ។ ឆ្នាំ ១៥៩៤ ស្តេចរាមា​ជើងព្រៃ​បានកេណ្ឌប្រមូលទ័ពពីស្រុកស្រីសន្ធរ ដើម្បីទៅដោះយក​ក្រុងលង្វែកមកវិញ​ហើយនៅ​ពេលនោះដែលមានការដណ្តើមរាជ្យក្នុងរាជវង្សរវាងបងប្អូនខ្លួនឯង ។​ ​​​ស្តេចរាមាបានសោយរាជ្យត្រឹមតែ ២  ឆ្នាំ ស្រាប់តែត្រូវប្អូនប្រុស​បានទៅ​ពឹងពាក់​ សៀម បារាំង ព័រទិយហ្គាល អេស្ប៉ាញញ៉ុល ឲ្យមកជួយដណ្តើម​រាជ្យដើ​ម្បី​ឲ្យពញ្ញតន់​ដែលជាក្មួយគ្រងរាជ្យជំនួស ។ ក្រោយពេលធ្វើគុតបងប្រុសបានហើយ ពញ្ញាតន់បាន​គ្រង​រាជ្យ​ឆ្នាំ​ ១៥៩៦- ១៥៩៧ ហើយនៅពេលនោះដែរពញ្ញយាមក៏បាន​លួចធ្វើគុតពញ្ញាតន់ហើយ​ឡើង​សោយរាជ្យសម្បត្តិខ្លួនឯង ។

  • រឿង រឿងទុំទាវតែងឡើងនៅថ្ងៃ ច័ន្ច ទី​ ១៤  ខែភទ្របទ ត្រូវនិង ព.ស ២៤៥៨ ត្រូវនិង គ.ស ១៩១៥ នាសម័យអាណានិគមន៍បារាំង​ ។

  •            ដំណើររឿងទុំទាវទាំងមូលបានបញ្ជាក់ពីទីកន្លែងយ៉ាងច្បាស់ដូចជា វត្តវិហារធំ ស្រុក បាភ្នំ ខេត្តព្រៃវែង នៅរាជធានីលង្វែក ស្រុកត្បូងឃ្មុំ និង នៅក្រោមដើមពោធិជើងខាល ។

  •             មូលន័យ ៖ រឿងទុំទាវ​គេចង់និយាយពីប្រវត្តិស្នេហ៍របស់យុវជន​ខ្នែរនៅសម័យ​លង្វែក ។

            មូលបញ្ហា៖ និយាយពីការតស៊ូដែលមានលក្ខណៈជាបុគ្គលក្នុងការទាមទារសិទ្ធិសេរីភាពដើម្បីជ្រើសរើសគូរស្រករ

ដោយខ្លួនឯង។

 





 
·   0

សំណេរតែងសេចក្តី

·   0

រឿងសុឺមអ្នកបើកបរ

·   0

រឿងព្រះមហោសថជាតកពិស្ដារ

·   0

រឿងមហាចោរទល់ដែន

·   0

រឿងព្រះវេស្សន្តរ

 

 រឿងសង្ខេប
         កាលព្រះសាស្រ្តាចារ្យគង់នៅនគររាជគ្រឺះ ឧទាយិត្ថេរ បាននិមន្តព្រះសង្ឃឲ្យនិវត្តមកកាន់នគរកបិលព័ស្តុ តាមសេចក្តីអារាធនារបស់ព្រះ ស្រីសុទ្ធោទន៍ ពុទ្ធបិតា។ កាលព្រះពុទ្ធយាងមកដល់ និងក្រោយពុទ្ធបិតាទ្រង់ផ្ចង់អញ្ចលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោក្ខរីពស៌ ដ៏អស្ចារ្យគឺនរណាចង់ទទឹកទើបទទឹក នរណាពុំចង់ទទឹកគឺឥតទទឹកឡើយ។ គឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសួគ៌នេះដែលបណ្តាលឲ្យព្រះពុទ្ធទ្រង់សម្តែងធម្មទេសនារឿងព្រះវេស្សន្តរនោះថា៖
           កាលណោះព្រះបាទសិរិមហារាជ សោយរាជ្យនៅនគរជេតុត្តរសិរីរដ្ឋ ទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យ។ ព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបារសុប្បតី (ផុស្សតី) ជារាជបុត្រីនៃព្រះបាទមទ្ទរាជនៃនគរមទ្ទរដ្ឋ។
         បុព្វប្រវត្តិនៃនាងផុស្សតីនោះគឺថានៅចុងកប្បទី៩១ នាងនេះជារាជបុត្រីនៃព្រះបាទពុន្ធុមរាជ នគរពុទ្ទុមតី។ នាងបានបូជាលម្អិតខ្លឹមចន្ទន៍ចំពោះព្រះពុទ្ធវិបស្សី។ ដោយផល្លានិសង្សនេះ នាងមានក្លិនក្រអូប។ ទីបំផុតនាងបានទៅជាអគ្គមហេសីនៃព្រះឥន្ទ្រាធិរាជ។ កាលដល់កំណត់ជន្មាយុព្រះឥន្ទ្រជ្រាបថានាងនឹងច្យុតចាកទេវលោកព្រះអង្គក៏ប្រទានពរ១០ប្រការ (ទសពរ) ចំពោះនាងតាមសេចក្តីប្រាថ្នាគឺ៖



  1. ឲ្យបានជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យនានគរជេតុត្តរ
  2. ឲ្យមានភ្នែកល្អ មានភូមោកោងទ្រទេសទ្រទួយដូចបង្គួយកៅទណ្ឌ
  3. ឲ្យមានឈ្មោះថាផុស្សតីដដែល
  4. ឲ្យមានកូនប្រុសមួយមានកតិ្តនាមល្បីល្បាញ
  5. ពេលមានគភ៌សូមឲ្យមានផ្ទៃពោះរាបស្មើល្អ ដូចរូបប្រក្រតី
  6. កុំឲ្យមានដោះសណ្តាយ
  7. កុំឲ្យមានសក់ស្កូវ
  8. ត្រូវមានសាច់សម្បុរស្បែកម៉ដ្ឋខៃល្អដូចសាច់ពពិលមាស
  9. ឲ្យមានអំណាចដោះទុក្ខទោសរបស់មនុស្ស សត្វទាំងឡាយ
  10. ឲ្យមានបក្សី គឺហង្ស ក្រៀល ក្ងាន បន្លឺនូវសព្ទល្វេងល្វើយនាព្រះរាជមន្ទីរ
     
​​​​​​​​​​​​​​​​​​​​ទាញយក
(សម្រាប់អ្នកដែលចង់ប្រឡងសិស្សពូកែសូមយកចិត្តទុកដាក់រឿងនេះឲ្យមែនទែន ព្រោះគេអាចចេញប្រឡង។)
·   0

រឿងសូផាត



១៩៣៨ គឺជា​កម្រង​រឿង​ប្រលោមលោក​ខ្មែរ ដែល​ត្រូវ​បាន​សរសេរ​តាំងតែ​ពី​ឆ្នាំ ១៩៣៨ មកម្ល៉េះ ដោយ​អ្នកនិពន្ធ រីម គីន ។ រហូតដល់​ឆ្នាំ ១៩៤២ ទើប​ត្រូវ​បាន​បោះពុម្ពផ្សាយ ឯការ​បោះពុម្ព​នោះ​ទៀតសោត គឺ​នៅ​ឯ​ព្រៃនគរ ក្រុង ច្រឺ​ឡឺង ប្រទេស​វៀតណាម​ឯ​ណោះ ពីព្រោះ​នៅ​ក្នុង​ប្រទេស​យើង​មិន​មាន​រោង​ពុម្ព​ច្រើន​ល្មម​គ្រប់គ្រាន់​សម្រាប់​ការបម្រើ​ការបោះពុម្ព​នេះឡើយ នាគ្រា​កាលសម័យ​នោះ ។​ ​ ​ជា​ប្រលោមលោក​ដែល​ក់ដាច់​ខ្លាំង​ណាស់​ក្នុង​សម័យ​នោះ ក្រោយមក​ក៏​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ (​បឋមភូមិ​) ។​ ​ ​សូផាត ដែល​ជា​កុមារ​កំព្រា​បាន​រស់​រៀនសូត្រ និង​ធំ​ដឹងក្តី ដោយ​ការជួយ​ទំនុកបម្រុង​ពី​អ្នកស្រុក និង​ព្រះសង្ឃ ។ បន្ទាប់ពី​នាង​សូ​យា ដែល​ត្រូវជា​ម្តាយ​បាន​លាចាក​លោក​នេះ​ទៅ ។​ ​ ​ដំណើរ​ផ្សងព្រេង​របស់​សូផាត​មក​កាន់​ទីក្រុង​ភ្នំពេញ បង្កើតបាន​ជា​រឿង​នេះ​ឡើង ។ តើ​មាន​អ្វី​កើតឡើង​ខ្លះ​ចំពោះ​ដំណើរ​ជីវិត​របស់ ’​សូផាត​” ។​ ​ ​សូម​អញ្ជើញ​អាន​ចុះ ជាវ​ទុក​ជា​សក្ខី​សម្រាប់​រក្សា​ទុក រក្សា​ឲ្យ​កូនៗ​ខាងក្រោយ​បាន​អាន​តទៅទៀត ... ។​

                                                                   ទាញយកទីនេះ

·   0

មាលាដួងចិត្ត

រឿង មាលាដួងចិត្ត និពន្ធក្នុងឆ្នាំ ១៩៣៩ ហើយសរសេរចប់បរិបូរណ៍ ក្នុងឆ្នាំ១៩៤១។ បោះពុម្ពផ្សាយលើកដំបូងបង្អស់នៅឆ្នាំ១៩៧២។ រឿងនេះនិពន្ធដោយ លោក នូ ហាច មុនរឿងផ្កាស្រពោននិងរឿងនារីជាទីស្នេហា។ នៅក្នុងរឿងនេះ តួអង្គប្រុស ឈ្មោះទិឃាវុធ (ដែលផ្តើមឡើងជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៣៩)។ រីឯតួអង្គស្រី ឈ្មោះ ថាចន្ទមុនី(ជាជនជាតិថៃ)។រឿងនេះកើតឡើងក្នុងជំនាន់ រាជ្យហ្លួងមុនីវង្ស នៃសម័យអា ណានិគមបារាំងហើយសាច់រឿងទាំងមូលកើតឡើងរហូតដល់ឆ្នាំ១៩៤៦ (រាជ្យហ្លួងនរោត្តមសីហនុ)។ទិឃាវុធគឺជាបុរសម្នាក់ដែលសុភាព ទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយនឹងអ្នកដទៃ ហើយមានឥរិយាបថល្អចំពោះនារី និងជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ចេះបែងចែករវាងមនុស្ស និង នយោបាយ មិនមានគំនិតប៉ាតណាប៉ាតណី ពោលគឺ គំនិតជាតិនិយម ស្នេហាមាតុភូមិដ៏ថ្លៃថ្នូរ។

                                                                      Download


·   0

World of Warcraft Client - Version 1.12.1


 




                                                                  Download torrrent

·   0

Tuesday, May 23, 2017

រឿងផ្កាស្រពោន

 
រឿងផ្កាស្រពោន គឺជាប្រលោមលោកដ៏ប្រជាប្រិយមួយនៅប្រទេសកម្ពុជា ហើយរឿងនេះក៏ត្រូវ បានថតជាខ្សែភាពយន្តផងដែរ។ ប្រលោមលោកដ៏ប្រជាប្រិយនេះ គឺជាស្នាដៃដ៏ឆ្នើមរបស់កវីនិពន្ធ នូ ហាច ដែលបាននិពន្ធឡើងនៅព.ស.២៤៩០ ត្រូវនឹងគ.ស.១៩៤៨។

សៀវភៅដែលលោក-អ្នក ចាប់ផ្ទាត់ទំព័រមើលក្នុងពេលនេះបាននិពន្ធរួចជាយូរឆ្នាំមកហើយ តែពុំ មានឱកាសនឹងបោះពុម្ពនោះ។កាលពីថ្ងៃទី១៩ កក្កដា គ.ស១៩៤៧ កាសែតកម្ពុជា បានចុះ ផ្សាយបន្តិចម្តងៗ រាល់ថ្ងៃសៅរ៍ ដរាបដល់ថ្ងៃ២៧ កញ្ញា ឆ្នាំដដែលទើបចប់ តែដោយឃើញថាជា ការរាត់រាយពេក ទើបមានមិត្រជាច្រើននាក់សុំឲ្យប្រមូលបោះពុម្ពជាសៀវភៅឡើង។
ឥលូវសេចក្តីនេះបានសម្រេចហើយ តែអ្នកនិពន្ធសូមអភ័យទោស ចំពោះលោក-អ្នកប្រាជ្ញ ទាំងឡាយ បើឃើញថាមានឆ្គាំឆ្គង ព្រោះជាជំហានដើមបំផុតក្នុងអក្សរសាស្ត្រជាតិ។
Download
·   0