- ប្រភពរឿង៖ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ (លើកទី១) នៅពុទ្ធសករាជ ២០៥៩ ត្រូវនឹងគ្រឹស្តសករាជ ១៩៦៦។
- ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ សាស្ត្រាល្បែង កាព្យនិទាន
- ចលនា៖ ពុទ្ធនិយមក្លាយ
- កាលកំណត់តែង៖ ១៨៨២
- អ្នកនិពន្ធ៖ ឧកញ៉ាវង្សាធិបតីអ៊ុក
សង្ខេបរឿង៖
ព្រះបាទកុត្តរាជ សោយរាជ្យបញ្ចាលបុរីមានព្រះអគ្គមហេសីព្រះនាមសុុមន្ទា
មានព្រះរាជបុត្រច្បងព្រះនាមសេនាកុត្តរាជ
ព្រះរាជបុត្រីប្អូនព្រះនាមកេសរសុមន្ទា។
លុះព្រះបាទកុត្តរាជទ្រង់ព្រះទិវង្គតទៅ
ព្រះនាងសុមន្ទាទ្រង់អភិសេកព្រះរាជកុមារសេនាកុត្តរាជ
ជាមហេក្សត្រឡើងគ្រងរាជ្យ ហើយព្រះបាទសេនាកុត្តរាជ
ទ្រង់ឲ្យហោរាទាយជតារាសីឲ្យព្រះនាងកេសរសុមន្ទាជាព្រះកន្និដ្ឋា
ហោរទាយថា"វេលាព្រះនាងមានព្រះជន្ម១៥វស្សា
និងមានយក្ស១មកចាប់ទៅធ្វើជាភរិយានៅក្នុងព្រៃ"។
ក្រោយមកព្រះនាងកេសរសុមន្ទាចូលក្រាបបង្គំលាព្រះរៀមចេញទៅក្រសាលឧទ្យាន។
ព្រះរាមទ្រង់ឃាត់ពុំស្តាប់ ក៏ទ្រង់ជូនព្រះកនិដ្ឋាទៅដោយពួកពលជាច្រើន។
ក្នុងពេលកំពុងក្រសាល មានយក្សកម្លោះមួយឈ្មោះកុម្ភណ្ឌ
ឋិតនៅប្រាសាទក្នុងព្រៃហេមពាន្តចេញមកលេងព្រៃដែរ។ លុះមកដល់បញ្ចាលនគរ
កុម្ភណ្ឌបានឃើញព្រះនាងកេសរសុមន្ទាកំពុងក្រសាលឧទ្យានក៏ស្នេហា
ហើយកាឡាខ្លួនជាមនុស្សចូលទៅលាយឡំជាមួយបរិពារនោះ
ហើយចាប់ពហោះយកព្រះនាងទៅធ្វើជាភរិយា នៅក្នុងប្រាសាទនាព្រៃហេមពាន្ត។
ថ្ងៃមួយកុម្ភណ្ឌលាព្រះនាងកេសរសុមន្ទាទៅគាល់ព្រះនារាយណ៍ក្រាបទូលសព្វគ្រប់រឿង
ដែលខ្លួនបានភរិយាជាទីពេញចិត្ត។
ព្រះនារាយណ៍ទ្រង់ប្រទានព្រះសភ័គ (ស្បៃ) មួយជាចំណងដៃ។
កុម្ភណ្ឌក៏យកមកថ្វាយព្រះនាងជាភរិយា។
នៅរួមគ្នាមិនយូរប៉ុន្មាន បានព្រះរាជបុត្រី១ ព្រះនាមថា សុពណ៌ទេវី។
សម័យមួយ កុម្ភណ្ឌទៅលេងបាស្កាភ្នាល់នឹងស្តេចនាគឯនាគពិភព
ស្តេចនាគដាក់នគរជាតំណាង កុម្ភណ្ឌដាក់រាជបុត្រីជាតំណាង
កុម្ភណ្ឌចាញ់នាគៗក៏យកព្រះនាងសុពណ៌ទេវីជាភរិយា។
ឯព្រះបាទសេនាកុត្តរាជ ក្រោយដែលកុម្ភណ្ឌលួចយព្រះនាងកេសរសុមន្ទាទៅ
ទ្រង់ចាត់ឲ្យរកសព្វទិសពុំឃើញសោះ ស្តេចទ្រង់ព្រះវិយោគ ទ្រង់សង្វេគ
ទ្រង់លះរាជសម្បត្តិចេញបួសជាបព្វជិតនៅវត្តមួយ។
វេលាទ្រង់ព្រះផ្នួសហើយ មានស្រុកមួយឈ្មោះនិគ្រោធគ្រាម
មានដូនចាស់ម្នាក់មានបុត្រី៧នាក់។ នៅថ្ងៃសីលមួយ បុត្រីទាំង៧នាក់នោះ
នាំគ្នាបេះផ្កាយកទៅថ្វាយព្រះពុទ្ធនៅវត្តដែលមានព្រះរាជាគង់។
ព្រះរាជាទតឃើញទ្រង់មានព្រះទ័យប្រតិព័ទ្ធ។ លុះនាងទាំង៧ត្រឡប់ទៅផ្ទះវិញ
ព្រះរាជាទ្រង់លាចាកសិក្ខាបទ ហើយស្តេចយាងទៅកាន់ស្រុកនិគ្រោធគ្រាមនោះ
សុំដណ្តឹងនាងទាំង៧នាក់អំពីតាចាស់ដូនចាស់ជាមាតាបិតា។ កាលដូនតាបានថ្វាយហើយ
ទ្រង់នាំនាងទាំង៧នាក់នោះមក្នុងនគរអភិសេកជាមហេសី។
មិនយូរប៉ុន្មាន នាងបងៗទាំង៦ប្រសូតព្រះរាជបុត្រា១ម្នាក់ៗព្រមគ្នាក្នុងមួយថ្ងៃ។
លំដាប់ពីនោះ នាងកេសរបុប្ផា ជាព្រះស្នំឯកប្រសូតបុត្រមួយមកជាសត្វរាជសីហ៍។
ព្រះនាងបុទមាជាប្អូនពៅ ប្រសូតបុត្រាមួយមកមានដៃម្ខាងកាន់ធ្នូសិល្បជ័យ
ដៃម្ខាងកាន់ខ្យងស័ង្ខ ព្រោះហេតុនោះបានជាថ្វាយព្រះនាមថា "ស័ង្ខសីលជ័យ"។
ព្រះរាជាទ្រង់ឲ្យហោរគន់គូរ
ហោរដោយបានសំណូកពីនាងបងៗទាំង៦ក៏ទូលថាអាភេទនេះជាឧត្បាទនាំឲ្យមានគ្រោះថ្នាក់ដល់ព្រះអង្គ
ដល់បណ្តារាស្ត្រ និងដល់ព្រះនគរ។ ដោយសេចក្តីញុះញុងអំពីនាងទាំង៦
និងអំពីហោរាខ្លាំងពេក ទ្រង់ក៏ព្រះរាជបញ្ជាឲ្យនិរទេសព្រះនាងបទុមា
នាងកេសរបុប្ផា និងស័ង្ខសីលជ័យព្រមទាំងរាជសីហ៍ចេញចាកព្រះនគរឲ្យទៅនៅព្រៃ។
ដោយបុណ្យបារមីស័ង្ខសីល្បជ័យជាពោធិសត្វ
ព្រះឥន្ទប្រើព្រះពិស្ណុការមកនិម្មិតនគរថ្វាយជានគរ
មានប្រាង្គប្រាសាទទាំងបន្ទាយព័ទ្ធជុំវិញ ព្រមទាំងសួនច្បារ
ទាំងប្រដាប់ប្រដាសព្វគ្រប់សន្មតនាមថា "ពិស្ណុនគរ"។
ព្រះស័ង្ខសិល្បជ័យក៏គង់នៅជាសុខសប្បាយជាមួយព្រះមាតា។
ថ្ងៃក្រោយមកពួកបងៗទាំង៦បានដឹងព្រឹត្ថហេតុនោះ
ដោយព្រានព្រៃក៏ធ្វើឧបាយយ៉ាងច្រើនយ៉ាង មាននំចំណី និងស្លាដាក់ថ្នាំពុលជាដើម
ឲ្យកូនទាំង៦នាក់យកទៅថ្វាយព្រះស័ង្ខសិល្បជ័យ តែព្រះអង្គមិនសោយ។
ថ្ងៃក្រោយមកទៀត នាងទាំង៦នាំគ្នាទូលព្រះបាទសេនាកុត្តរាជសុំរាជ្យឲ្យកូនខ្លួន។
ព្រះរាជាទ្រង់មានព្រះបន្ទូលថា បើកូនចង់សោយរាជ្យ
លុះតែកូនទៅរកសត្វបក្សាម្រឹគា និងមច្ឆាពីព្រៃហេមពាន្តមកឲ្យឳពុក
ទើបកូនសោយរាជ្យបាន។
កុមារទាំង៦ទៅឲ្យព្រះស័ង្ខសិល្បជ័យរកឲ្យព្រះស័ង្ខសិល្បជ័យថ្លែងសរកើតជាសត្វ
បក្សា ម្រឹគា និងមច្ឆាឲ្យយកទៅថ្វាយព្រះបិតាៗទ្រង់ទត
ទ្រង់ស្គាល់ថាជាឫទ្ធិរបស់ព្រះស័ង្ខសិល្បជ័យ។
ពេលដែលកុមារទាំង៦
ទូលសូមរាជ្យព្រះបិតាទ្រង់មានព្រះបន្ទូលថាលុះតែអ្នកទៅរកនាងកេសរសុមន្ទាជាព្រះមាតុច្ឆាបាន
មក
ទើបយើងឲ្យអ្នកសោយរាជ្យ។ កុមារទាំង៦ក៏ប្រាប់ព្រះស័ង្ខសិល្បជ័យៗលាព្រះមាតា
ជិះលើរាជសីហ៍ទៅជាមួយនឹងបងៗទាំង៦នាក់ ដោយខ្យងស័ង្ខជាអ្នកនាំមុខ
ទីណាពុំមានផ្លូវ ខ្យងស័ង្ខក៏ដល់ធ្វើផ្លូវថ្វាយឲ្យស្តេចទៅដោយស្រួល។
ព្រះស័ង្ខសិល្បជ័យឲ្យបងៗទាំង៦នៅចាំត្រង់ស្ទឹង១ធំ
ហើយស្តេចយាងឆ្លងស្ទឹងទៅជាមួយរាជសីហ៍ និងស័ង្ខ ស្តេចផ្សងថា
បើព្រះមាតុច្ឆានៅទីណា សូមស័ង្ខនាំទៅកាន់ទីនោះ។
ក្នុងព្រះដំណើរកាត់ភ្នំកាត់ព្រៃនោះ ទោះទីមានសត្វសាហាវ យក្សកំណាច បិសាច
ព្រាយមាយា យាយីយ៉ាងណាក៏ស័ង្ខ
និងរាជសីហ៍បោលទង្គិចឲ្យខ្ទេចខ្ទីយកជ័យជំនះទៅបាន។
កាលព្រះស័ង្ខសិល្បជ័យទៅជិតដល់ កុម្ភណ្ឌចេញទៅលេងព្រៃទុកព្រះនាងកេសរសុមន្ទានៅក្នុងប្រាសាទ។
ព្រះស័ង្ខសិល្បជ័យទ្រង់ហោះទៅដល់ប្រាសាទនោះ បានជ្រាបដំណឹងដោយពួកទេវតាថា
នេះហើយជាប្រាសាទកុម្ភណ្ឌ ដែលព្រះនាងកេសរសុមន្ទាគង់នៅ។
ស្តេចជ្រាបហើយក៏ទ្រង់ឈរក្បែរប្រាសាទស្រែកហៅព្រះមាតុច្ឋា។
ព្រះនាងសាកសួរព្រះរាជកុមារៗក្រាបទូលប្រវត្តិការណ៍ដោយសព្វកគ្រប់។
ពេលនោះ ហេតុតែបុណ្យបារមីព្រះស័ង្ខសិល្បជ័យ បណ្តាលឲ្យកុម្ភណ្ឌឈឺក្បាល
ដើរដួលជ្រុលជ្រកនៅក្នុងព្រៃ ខំត្រដរត្រឡប់មកកាន់ប្រាសាទវិញមកដល់ប្រាសាទហើយ
កុម្ភណ្ឌកំពុងតែដេកលក់ ព្រះស័ង្ខសិល្បជ័យក៏នាំយកព្រះមាតុច្ឆា
ចេញចាកប្រាសាទទៅទាំងស័ង្ខ។
កាលព្រះស័ង្ខសិល្បជ័យនាំព្រះមាតុច្ឆាទៅដល់កណ្តាលផ្លូវ
ទ្រង់ទុកព្រះនាងក្នុងកុហាកែវមួយ ហើយទ្រង់វិលទៅសម្លាប់កុម្ភណ្ឌ
លុះសម្លាប់ច្រើនលើកហើយទ្រង់ក៏ត្រឡប់មករកព្រះមាតុច្ឆាវិញ។
ក្រោយមកកុម្ភណ្ឌកើតឡើងទៀត ហើយនាំពួកពលច្រើនជាអនេកមកច្បាំងទៀតជាច្រើនដង
ច្រើនគ្រា។ ព្រះស័ង្ខសិល្បជ័យមានជ័យជំនះសម្លាប់កុម្ភណ្ឌ ព្រមទាំងពួកពលបាន។
វេលាកុម្ភណ្ឌស្លាប់លើកក្រោយបំផុត
ព្រះស័ង្ខសិល្បជ័យឃើញព្រះមាតុច្ឆាសោកនឹងស្វាមីខ្លាំងពេកក៏ទ្រង់ថ្លែងសរកើតជាប្រាសាទកែវ
បញ្ចុះសពកុម្ភណ្ឌនៅទីនោះ
ហើយសូមស្មាលាទោសកុំឲ្យមានពៀរតទៅ។
កាលព្រះស័ង្ខសិល្បជ័យបានជ័យជំនះហើយ ទ្រង់មានបំណងនឹងនាំព្រះមាតុច្ឆាទៅ
តែព្រះមាតុច្ឆាថាសូមកូនទៅយកនាងសុពណ៌ទេវីជាប្អូននៅឯពិភពនាគមកសិន។
ព្រះរាជកុមារក៏ទុកព្រះមាតុច្ឆានៅប្រាង្គប្រាសាទដែលមានដើមកុលព្រឹក្សអាចផ្តល់នូវចំណីអាហារ
គ្រប់យ៉ាងតាមប្រាថ្នា
ហើយទ្រង់លាព្រះមាតុច្ឆាទៅ
មុននឹងទៅទ្រង់យកស័ង្ខមកផ្សងថាបើឋាននាគជាលំនៅនាងសុពណ៌ទេវីនៅទីណា
សូមឲ្យស័ង្ខនាំទៅត្រង់ទៅទីនោះ ហើយទ្រង់គង់លើស័ង្ខទៅ។
លុះស្តេចទៅដល់ពិភពនាគទ្រង់ច្បាំងដណ្តើមយកព្រះអនុជាក្សត្រីមកបានដូចព្រះបំណងហើយ
ទ្រង់វិលមកនាំព្រះមាតុច្ឆា និងព្រះអនុជាក្សត្រីទៅដោយសេចក្តីលំបាក។
លុះវិលមកជួបកុមារទាំង៦ៗនាំព្រះស័ង្ខសិល្បជ័យទៅបេះផ្លែផ្កាលើកំពួលភ្នំ
ហើយល្បួងឲ្យទុករាជសីហ៍ ទុកស័ង្ខ ទុកធ្នូនៅទីនោះក៏នាំទៅ
ហើយព្រួតគ្នាច្រានព្រះអង្គទម្លាក់ទៅក្នុងជ្រោះភ្នំលើកថ្មសន្ធប់
រួចមកទូលព្រះនាងសុមន្ទាថា ស័ង្ខសិល្បជ័យធ្លាក់ជ្រោះស្លាប់ទៅហើយ។
ព្រះនាងសុមន្ទា
និងព្រះនាងសុពណ៌ទេវីទ្រង់ព្រះកន្សែងសោករត់រកសព្វច្រកល្ហកពុំឃើញសោះ
ហើយព្រះនាងសុមន្ទាទ្រង់យកព្រះកេសាដែលបានពីព្រះឥសូរ
ព្រះនាងសុពណ៌ទេវីទ្រង់យកស្នៀតព្រះកេសាដែលបានពីកុម្ភណ្ឌមកផ្សងនឹងទេវតាថា
"បើព្រះស័ង្ខសិល្បជ័យនៅរស់ សូមឲ្យមានគេយកស្បៃ
និងស្នៀតសក់នេះទៅឲ្យដល់ខ្ញុំឯស្រុក បើស្លាប់ឲ្យបាត់ស្ងាត់ទៅចុះ"។
ព្រះនាងត្រឡប់មកកាន់កន្លែងដើមវិញ ស្តេចពាលទាំង៦ចូលចាប់ព្រះហស្ថព្រះនាងទាំង២ បង្ខំនាំយកទៅ។
ឯរាជសីហ៍វិលមកវិញពុំឃើញព្រះស័ង្ខសិល្បជ័យ ក៏ហោះរកសព្វទិសទី
ហើយខាំព្រះខាន់ធ្នូ នាំស័ង្ខហោះទៅកាន់ពិស្ណុនគរ។ កាលព្រះនាងកេសរបទុមា
កេសរបុប្ឆា សាកសួររាជសីហ៍ទូលតាមដំណើរសព្វគ្រប់ហើយ
ព្រះនាងទាំង២ឡើងគង់លើរាជសីហ៍ទៅរកព្រះរាជបុត្រ។
វេលានោះហេតុតែបារមីព្រះរាជកុមារ ក៏ក្តៅក្រហាយទៅដល់ព្រះឥន្ទៗទ្រង់ហែកមេឃ
បើកថ្មដែលស្តេចពាលសន្ធប់មាត់ជ្រោះនោះចុះទៅស្រង់យកព្រះអង្គមកស្រោចស្រពដោយទិព្វវារី
ព្រះអង្គក៏ល្អលើសមុន ហើយទ្រង់នាំព្រះអង្គទៅដាក់ដល់ពិស្ណុនគរ
ជួបជុំនឹងព្រះនាងទាំង២អង្គដោយសិរីសួស្តី។ និយាយពីស្តេចពាលទាំង៦
កាលដែលនាំព្រះនាងសុមន្ទា និងនាងសុពណ៌ទេវីទៅកាន់បញ្ចាលនគរនោះ
មុននឹងទៅបានបង្ខំឲ្យព្រះនាងទូលព្រះបាទសេនាកត្តុរាជថាខ្លួនទាំង៦នាក់ជាអ្នកទៅច្បាំងនឹងយក្ស
និងនាគនាំយកព្រះនាងមក តែលុះទៅដល់នគរ
ព្រះមហាក្សត្រត្រាស់សួរព្រះនាងបែរជាទូលថាព្រះស័ង្ខសិល្បជ័យវិញ។
ឯស្តេចពាលទាំង៦ទូលថា "សួមទ្រង់កុំជឿព្រោះនាងឆ្កួតទេព្រោះរលឹកប្តី
យើងខ្ញុំទេតើដែលទៅយកបាន"។ ព្រះរាជាទ្រង់ត្រាស់ថា "បើនិយាយខុសគ្នាដូច្នេះ
ត្រូវឈប់ស្លេះសិន"។
គ្រានោះ ព្រះបាទសេនាកត្តុរាជកំពុងតែធ្វើមង្គលចងដៃក្សត្រីទាំងពីរអង្គ
ស្រាប់តែឃើញនាយសំពៅដែលរើសបានស្បៃ និងស្នៀតសក់នោះ
យកទៅថ្វាយក្សត្រីទាំងពីរព្រះអង្គ។ ព្រះនាងទ្រង់ទតឃើញស្គាល់ជាក់
ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្គាល់ជាក់
ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្បៃ
និងស្នៀតសក់វិញ"។ ព្រះរាជាទ្រង់ឲ្យព្រះនាងទាំង២អង្គគង់នៅប្រាសាទជាទីសប្បាយ។
តែទោះបីជាដូច្នោះព្រះនាងពុំបាត់សោក។ ឯស្តេចពាលទាំង៦ទូលព្រះរាជាថា
"ព្រះនាងយំសោករកយក្ស និងនាគជាប្តីទៅជាឆ្កួតហើយ
សូមទ្រង់រកមេមត់មកលៀងលោមបរបក់ព្រលឹងទើបជា"។
ព្រះរាជាក៏ទ្រង់ឲ្យរកមេមត់មកបញ្ជាន់ទាយជម្ងឺព្រះនាង។
កាលមេមត់ចូលទៅចងព្រះហស្ថ ព្រះនាងថា "អញគ្មានឈឺអ្វីទេ មកចងដៃអញធ្វើអ្វី"។
មេមត់ចេះតែខំចង ព្រះនាងធាក់ដួលផ្កាប់មុខ។
ព្រះរាជាទ្រង់ខ្ញាល់ទ្រង់ឲ្យសង់សំណាក់ឲ្យព្រះនាងនៅក្រៅវាំង។
ថ្ងៃមួយព្រះរាជាទ្រង់ស្តេចចេញទៅកាន់ចុងព្រះរាជរោងពួករាជសេវកាមាត្យកំពុងគាល់ត្រៀបត្រា
ស្រាប់តែមានជីងចក់មួយធ្លាក់មកចំលើព្រះរូបព្រះអង្គ ទ្រង់ឲ្យហោរទាយ ហោរទាយថា
"ទ្រង់នឹងបានជួបព្រះរាជបុត្រមានឫទ្ធិលើសស្តេចក្នុងជម្ពូរទ្វីប"។
ស្តេចសួរព្រះនាងសុមន្ទារកទីកន្លែងព្រះស័ង្ខសិល្បជ័យ។
លុះទ្រង់ជ្រាបសព្វគ្រប់ហើយ
ទ្រង់បង្គាប់ឲ្យព្រះនាងសុមន្ទាទៅជួបនឹងព្រះរាជបុត្រមុនទើបព្រះអង្គយាងទៅក្រោយ។
លុះបានជួបជុំទាំង៥ព្រះអង្គហើយ
ព្រះរាជាទ្រង់នាំស័ង្ខសិល្បជ័យព្រមទាំងព្រះនាងកេសរបទុមា កេសរបុប្ឆា
ចាកពិស្ណុនគរមកគង់ឯបញ្ចាលនគរ។
មុនពេលដែលព្រះបាទសេនាកត្តុរាជចូលទៅជួបនឹងព្រះស័ង្ខសិល្្បជ័យ
ព្រះឥន្ទ្រនិម្មិតវាំងប្រាសាទឲ្យល្អលើសដើមមានជាបរិវាច្រើនលើសគណនា
ស្តេចទាំង៥ព្រះអង្គទ្រង់ក្រសាហើយត្រឡប់ចូលកាន់ព្រះនគរបញ្ចាលដោយសួស្តី។
កាលស្តេចដល់ព្រះនគរទ្រង់អភិសេកព្រះស័ង្ខសិល្បជ័យ
និងព្រះនាងសុពណ៌ទេវីជាព្រះអគ្គមហេសី ព្រមទាំងព្រះនាងសុរអមច្ចណា
ព្រះរាជបុត្រីនគរដទៃជាព្រះមហេសីបន្ទាប់ យ៉ាងមហោឡារឹកអស់រយៈពេល៧ថ្ងៃ៧យប់
តាមព្រះរាជប្រពៃណី។
បន្ទាប់ពីនោះ
ព្រះបាទសេនាកុត្តរាជទ្រង់ឲ្យហៅស្តេចពាលទាំង៦មកសួរដេញដោលពីរឿងដែលស្តេចទាំងនោះ
អួតថាខ្លួនទៅយកព្រះនាងសុមន្ទាពីកុម្ភណ្ឌ
ព្រះនាងសុពណ៌ទេវីពីនាគ។
ទីបំផុតព្រះស័ង្ខសិល្បជ័យសូមសម្តែងឫទ្ធិចំពោះព្រះភ័ក្ត្រព្រះរាជា។
ស្តេចពាលទាំអ៦ក៏បាក់បបខ្លបខ្លាចុះចាញ់។
ព្រះរាជាខ្ញាល់ឲ្យពេជ្ឃឃាដនាំទាំងម្តាយទាំងកូនទៅសម្លាប់
តែដោយសារតាយាយចាស់មកសុំទោស
ទ្រង់ក៏អត់ទោសឲ្យគ្រាន់តែឲ្យចុះចេញប្រាសាទផ្លាស់ជាតិទៅជារាស្ត្រសាមញ្ញកំព្រាអនាថា។
ក្រោយពីទ្រង់កំសត់កម្រច្រើនដងច្រើនគ្រាមក
ព្រះស័ង្ខសិល្បជ័យទ្រង់សោយរាជ្យប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។
ព្រះនាងសុពណ៌ទេវីមានព្រះរាជបុត្រា១អង្គសន្មតព្រះនាមថា "វិជ័យកុមារ"
ព្រះនាងសុរអមច្ចណា មានព្រះរាជបុត្រី១សន្មតនាមថា "សីលរ័តន៍ទេវី"។
លុះអំឡុងតមក
ព្រះបាទសេនាកុត្តរាជជាព្រះបិតាព្រមទាំងព្រះនាងជាព្រះមាតាទ្រង់ចូលទិវង្គតព្រះវិលាល័យទៅ
ព្រះស័ង្ខសិល្បជ័យទ្រង់ចាត់ការបុជាព្រះបរមសពដោយពិធីបុណ្យដ៏ឱឡារឹកតាមរាជបវេណី។
ចំណេរកាលមក ព្រះស័ង្ខសិល្បជ័យទ្រង់អភិសេកព្រះវិជ័យរាជកុមារ និងព្រះនាងសីលរ័តន៍ទេវីឲ្យសោយរាជ្យស្នងព្រះអង្គជាបរមសុខតទៅ។
- ប្រធានរឿង៖ និយាយពីដំណើរជីវិតរបស់ពោធិសត្វក្នុងជាតិជាស័ង្ខសិល្បជ័យ។
- មូលបញ្ហារឿង៖
- ភាពអស្ចារ្យរបស់រាជសីហ៍ និងសង្ខសិល្បជ័យ
- ការច្រណែនឈ្នានីសក្នុងខ្សែរាជវង្ស
- ឧបាយកលរបស់បងស្រីទាំង៥នាក់
- ជំនឿហោរា
- ការចង់បានរាជសម្បត្តិរបស់បុត្រពាលទាំង៦
- ដំណើរស្វែងរកព្រះនាងកេសរសុមន្ទារបស់ស័ង្ខសិល្បជ័យ
- ការច្បាំងដណ្តើមព្រះនាងកេសរសុមន្ទាពីកុម្ភណ្ឌ
- ស្តេចពាលទាំង៦ប្រើឧបាយកលទៅលើសង្ខសិល្បជ័យ
- ការវិលចូលនគររបស់ព្រះនាងកេសរសុមន្ទា និងសុពណ៌ទេវី
- ការអន្តរាគមន៍របស់ព្រះឥន្ទ្រាធិរាជ
- ស័ង្ខសិល្បជ័យសម្តែងឫទ្ធិបង្ក្រាបស្តេចពាលទាំង៦
- ការសរជាតិរបស់តួអង្គក្នុងរឿង
ទាញយក