- ប្រភពរឿង៖ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ ១៩៨៩។
- ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ
- ចលនា៖ អក្សរសិល្ប៍ខេមរនិយម
- ឥទ្ធិពល៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើររឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។
- កាលកំណត់តែង៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ជាកម្រងអត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹមសារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ កញ្ញា ១៩៨១ បោះពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។
- អ្នកនិពន្ធ៖ រឿងថៅកែចិត្តចោរតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន
- សង្គមបរិយាកាស៖ ដំណើររឿងរឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើបបានទទួលឯករាជ្យដំបូង។
- រឿង ថៅកែចិត្តចោរ៖សហនិពន្ធ លោក ពៅ យូឡេង និងលោក អ៊ុំ ឈឺន ឆ្នាំ១៩៥៦ ប្រភេទល្ខោននិយាយ។
១. នាយ ផានីត អាយុ ១៧ឆ្នាំ ធ្វើការក្នុងហាងឡាន
២. ពូ ហំ អាយុកណ្ដាលមនុស្ស តៃកុងឡាន
៣. ថៅកែឡាន
៤. នាង យ៉ាន ប្រពន្ធពូ ហំ
៥. សុខ … កម្មករឡាន
៦. មាន … កម្មករឡាន
៧. គង់ … កម្មករឡាន
៨. ទ្រី … កម្មករឡាន
៩. ពួកក្រុមនគរបាល បីនាក់
រឿងនេះប្រឌិតមានឡើងនៅទីក្រុងភ្នំពេញ។
- ប្រធានរឿង៖ រឿងនេះនិយាយពីអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។
- មូលបញ្ហារឿង៖ បើតាមការពិនិត្យទៅតាមសាច់រឿង យើងអាចទាញនូវបញ្ហាដូចតទៅ៖ ទី១ ការកាន់នូវសច្ចធម៌ ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួន។ ទី២ អយុត្តិធម៌ឈ្នះយុត្តិធម៌ដោយសារទឹកលុយ។