Sunday, June 18, 2017
រឿងសូផាត
១៩៣៨ គឺជាកម្រងរឿងប្រលោមលោកខ្មែរ ដែលត្រូវបានសរសេរតាំងតែពីឆ្នាំ ១៩៣៨ មកម្ល៉េះ ដោយអ្នកនិពន្ធ រីម គីន ។ រហូតដល់ឆ្នាំ ១៩៤២ ទើបត្រូវបានបោះពុម្ពផ្សាយ ឯការបោះពុម្ពនោះទៀតសោត គឺនៅឯព្រៃនគរ ក្រុង ច្រឺឡឺង ប្រទេសវៀតណាមឯណោះ ពីព្រោះនៅក្នុងប្រទេសយើងមិនមានរោងពុម្ពច្រើនល្មមគ្រប់គ្រាន់សម្រាប់ការបម្រើការបោះពុម្ពនេះឡើយ នាគ្រាកាលសម័យនោះ ។ ជាប្រលោមលោកដែលក់ដាច់ខ្លាំងណាស់ក្នុងសម័យនោះ ក្រោយមកក៏ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ (បឋមភូមិ) ។ សូផាត ដែលជាកុមារកំព្រាបានរស់រៀនសូត្រ និងធំដឹងក្តី ដោយការជួយទំនុកបម្រុងពីអ្នកស្រុក និងព្រះសង្ឃ ។ បន្ទាប់ពីនាងសូយា ដែលត្រូវជាម្តាយបានលាចាកលោកនេះទៅ ។ ដំណើរផ្សងព្រេងរបស់សូផាតមកកាន់ទីក្រុងភ្នំពេញ បង្កើតបានជារឿងនេះឡើង ។ តើមានអ្វីកើតឡើងខ្លះចំពោះដំណើរជីវិតរបស់ ’សូផាត” ។ សូមអញ្ជើញអានចុះ ជាវទុកជាសក្ខីសម្រាប់រក្សាទុក រក្សាឲ្យកូនៗខាងក្រោយបានអានតទៅទៀត ... ។
ទាញយកទីនេះ