រឿងសង្ខេប៖
កាលព្រះសាស្រ្តាចារ្យគង់នៅនគររាជគ្រឺះ ឧទាយិត្ថេរ បាននិមន្តព្រះសង្ឃឲ្យនិវត្តមកកាន់នគរកបិលព័ស្តុ តាមសេចក្តីអារាធនារបស់ព្រះ ស្រីសុទ្ធោទន៍ ពុទ្ធបិតា។ កាលព្រះពុទ្ធយាងមកដល់ និងក្រោយពុទ្ធបិតាទ្រង់ផ្ចង់អញ្ចលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោក្ខរីពស៌ ដ៏អស្ចារ្យគឺនរណាចង់ទទឹកទើបទទឹក នរណាពុំចង់ទទឹកគឺឥតទទឹកឡើយ។ គឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសួគ៌នេះដែលបណ្តាលឲ្យព្រះពុទ្ធទ្រង់សម្តែងធម្មទេសនារឿងព្រះវេស្សន្តរនោះថា៖
កាលណោះព្រះបាទសិរិមហារាជ សោយរាជ្យនៅនគរជេតុត្តរសិរីរដ្ឋ ទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យ។ ព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបារសុប្បតី (ផុស្សតី) ជារាជបុត្រីនៃព្រះបាទមទ្ទរាជនៃនគរមទ្ទរដ្ឋ។
បុព្វប្រវត្តិនៃនាងផុស្សតីនោះគឺថានៅចុងកប្បទី៩១ នាងនេះជារាជបុត្រីនៃព្រះបាទពុន្ធុមរាជ នគរពុទ្ទុមតី។ នាងបានបូជាលម្អិតខ្លឹមចន្ទន៍ចំពោះព្រះពុទ្ធវិបស្សី។ ដោយផល្លានិសង្សនេះ នាងមានក្លិនក្រអូប។ ទីបំផុតនាងបានទៅជាអគ្គមហេសីនៃព្រះឥន្ទ្រាធិរាជ។ កាលដល់កំណត់ជន្មាយុព្រះឥន្ទ្រជ្រាបថានាងនឹងច្យុតចាកទេវលោកព្រះអង្គក៏ប្រទានពរ១០ប្រការ (ទសពរ) ចំពោះនាងតាមសេចក្តីប្រាថ្នាគឺ៖

- ឲ្យបានជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យនានគរជេតុត្តរ
- ឲ្យមានភ្នែកល្អ មានភូមោកោងទ្រទេសទ្រទួយដូចបង្គួយកៅទណ្ឌ
- ឲ្យមានឈ្មោះថាផុស្សតីដដែល
- ឲ្យមានកូនប្រុសមួយមានកតិ្តនាមល្បីល្បាញ
- ពេលមានគភ៌សូមឲ្យមានផ្ទៃពោះរាបស្មើល្អ ដូចរូបប្រក្រតី
- កុំឲ្យមានដោះសណ្តាយ
- កុំឲ្យមានសក់ស្កូវ
- ត្រូវមានសាច់សម្បុរស្បែកម៉ដ្ឋខៃល្អដូចសាច់ពពិលមាស
- ឲ្យមានអំណាចដោះទុក្ខទោសរបស់មនុស្ស សត្វទាំងឡាយ
- ឲ្យមានបក្សី គឺហង្ស ក្រៀល ក្ងាន បន្លឺនូវសព្ទល្វេងល្វើយនាព្រះរាជមន្ទីរ
ទាញយក
(សម្រាប់អ្នកដែលចង់ប្រឡងសិស្សពូកែសូមយកចិត្តទុកដាក់រឿងនេះឲ្យមែនទែន ព្រោះគេអាចចេញប្រឡង។)