រឿងទុំទាវ
រឿងទុំទាវគឺជាស្នាដៃអក្សរសិល្ប៍ទំនើបបែបប្រលោមលោកបុរាណស្ថិតនៅក្នុងចលនាអក្សរសិល្ប៍
ខេមរនិយម ហើយទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា ។ រឿងទុំទាវកវីយើងបានរចនាជាអត្ថបទពាក្យកាព្យបទពាក្យប្រាំពីរមានកម្រាស់ ១១៨ ទំព័រហើយជាស្នាដៃរបស់ព្រះបុទមត្ថេរសោម(ភិក្ខុ សោម)។
ព្រះបុទមត្ថេរសោមកើតនៅឆ្នាំ ១៨៥២ នៅភូមិកព្រៅ ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង ។ លោកមានឪពុកឈ្នោះ ងួន ម្តាយឈ្មោះ យិន ។ ពេលដែលលោកមានអាយុ ១៥ ឆ្នាំឪពុកម្តាយលោកបានយកលោកឲ្យទៅបួសរៀននៅវត្តវិហារធំ ។ បួសបានពីរព្រះវស្សាលោកក៏បានសឹកមកវិញដើម្បីជួយធ្វើស្រែចម្ការឪពុកម្តាយ រហូតដល់លោកអាយុ ២១ឆ្នាំ ចូលបួសជាភិក្ខុដែលមានគោរងារ បុទមត្ថេរ មិនតែប៉ុណ្ណោះ លោកបានមកបំពែញវិជ្ជានៅទីក្រុងភ្នំពេញរហូតចប់បរិញ្ញាប័ត្រផ្នែកសាសនាហើយលោកក៏បានវិលត្រឡប់ទៅធ្វើជាចៅអធិការវត្តវិហារធំវិញ ។ ភិក្ខុសោម គឺជាមនុស្សម្នាក់ដែលមានចំនេះដឹងជ្រៅជ្រះចេះភាសាបាលីយ៉ាងស្ទាត់ជំនាញហើយនិងភាសាបរទេស ។ ក្នុងតួនាទីជាចៅអធិការវត្តភិក្ខុសោមបានអប់រំសិក្សា និស្សិត ប្រជាជន ឲ្យរស់នៅតាមសម្នាជីវោ ។ លោកតែងតែអប់រំបន្ទន់ចិត្តសាមណេរឲ្យមានប្រតិបត្តិតែនឺងធម៍ រហូតសុគតនៅឆ្នាំ ១៩៣២ ក្នុងព្រះជន្នាយុ ៨០ ព្រះវស្សា ។ ភិក្ខុសោមមានស្នាដៃនិពន្ធតែពីររឿងនេះទេហើយសុទ្ធតែជារឿងប្រលោមលោកដូចជា
- រឿងផ្ការាំទឹករាំ និពន្ធក្នុងឆ្នាំ ១៩១១
- រឿងទុំទាវ និពន្ធក្នុងឆ្នាំ ១៩១៥
បើគិតតាមការរៀបរាប់របស់ភិក្ខុសោម បានឲ្យយើងដឹងថា ដំណើររឿងទុំទាវបានប្រព្រឹត្តទៅនៅក្នុងសម័យកាលលង្វែកក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃ
កំឡុងឆ្នាំ ១៥៩១ - ១៥៩៦ ។ ប៉ុន្តែបើយើងនិយាយពីសង្គមបរិយាកាសក្នុងការតែងនិពន្ធវិញគឺស្ថិតនៅសម័យអាណានិគមន៍
បារាំង។
នៅក្នុងសម័យកាលនោះ សៀមបានវាយបែកបន្ទាយលង្វែកនៅឆ្នាំ ១៥៩៣ ព្រមទាំងបានប្រមូលឯកសារជាច្រើនរបស់ខ្មែរយើងទៅប្រទេសវាថែមទៀតផង ។ ឆ្នាំ ១៥៩៤ ស្តេចរាមាជើងព្រៃបានកេណ្ឌប្រមូលទ័ពពីស្រុកស្រីសន្ធរ ដើម្បីទៅដោះយកក្រុងលង្វែកមកវិញហើយនៅពេលនោះដែលមានការដណ្តើមរាជ្យក្នុងរាជវង្សរវាងបងប្អូនខ្លួនឯង ។ ស្តេចរាមាបានសោយរាជ្យត្រឹមតែ ២ ឆ្នាំ ស្រាប់តែត្រូវប្អូនប្រុសបានទៅពឹងពាក់ សៀម បារាំង ព័រទិយហ្គាល អេស្ប៉ាញញ៉ុល ឲ្យមកជួយដណ្តើមរាជ្យដើម្បីឲ្យពញ្ញតន់ដែលជាក្មួយគ្រងរាជ្យជំនួស ។ ក្រោយពេលធ្វើគុតបងប្រុសបានហើយ ពញ្ញាតន់បានគ្រងរាជ្យឆ្នាំ ១៥៩៦- ១៥៩៧ ហើយនៅពេលនោះដែរពញ្ញយាមក៏បានលួចធ្វើគុតពញ្ញាតន់ហើយឡើងសោយរាជ្យសម្បត្តិខ្លួនឯង ។
រឿង រឿងទុំទាវតែងឡើងនៅថ្ងៃ ច័ន្ច ទី ១៤ ខែភទ្របទ ត្រូវនិង ព.ស ២៤៥៨ ត្រូវនិង គ.ស ១៩១៥ នាសម័យអាណានិគមន៍បារាំង ។
ដំណើររឿងទុំទាវទាំងមូលបានបញ្ជាក់ពីទីកន្លែងយ៉ាងច្បាស់ដូចជា វត្តវិហារធំ ស្រុក បាភ្នំ ខេត្តព្រៃវែង នៅរាជធានីលង្វែក ស្រុកត្បូងឃ្មុំ និង នៅក្រោមដើមពោធិជើងខាល ។
មូលន័យ ៖ រឿងទុំទាវគេចង់និយាយពីប្រវត្តិស្នេហ៍របស់យុវជនខ្នែរនៅសម័យលង្វែក ។